ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបួងចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដឹងបន្លែ ពេញបួងចង្កូតបត់ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតវៀចអស់២ផ្ទាំងហើយ រថយន្តព្យាយាមបើករត់ តែត្រូវសន្តិសុខ ដែលយាមនៅផ្លូវR6 ឃាត់ជាប់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ​ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨​ នៅចំណុចមុខផ្ទះសំណាក់មហាលាភ​ តា​មបណ្តោយផ្លូវលេខ៦០៨​ កែងផ្លូវលេខ២៧៣​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១២ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 2AP 5604 ដឹកបន្លែពេញរថយន្ត ដែលដឹកពីផ្សារដើមគរបំណងដឹកទៅខេត្តកំពង់ចាម​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០៨​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងឡើងទៅកើតលើកំណាត់ផ្លូវ២៧៣​ដោយបួងចង្កូតមិនទាន់ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខធ្លាកកាង ។

ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករថយន្តរហូតមកដល់ផ្លូវលេខR6 ទើបក្រុមសន្តិសុខឃាត់ជាប់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញនៃស្នងការនគរបាលជាតិមកយកទៅរក្សាទុកនៅរងចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖