ព័ត៌មានទាន់ហេតុការណ៍៖

ឡានទំនើបបុកម៉ូតូកង់បីឥណ្ឌាហើយខ្ទាតទៅបុកឡានមួយទៀត ខូចខាត និងរងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងទំនងជាអ្នកបើកបរស្រវឹង ក៏ធ្វើដំណើរក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា និងខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត ដែលចតនៅចំញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៣១០ ទល់មុខហាង ( zear) ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយយន្ដស៊េរីទំនើបម៉ាក ផច ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2212 បើកបរដោយបុរសជាជនជាតិខ្មែរ រួមដំំណើរមានគ្នា៣នាក់ក្នុងរថយន្ត ហើយទំនងជាស្រវឹង ដោយបើកបរពីទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបានបុកម៉ូតូកង់បីឥណ្ឌា ដែលបើកបរស្របទិសគ្នា ហើយបានខ្ទាតទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀត ដែលកំពុងតែចតចោលនៅមុខហាង Zear បណ្ដាលឲ្យរងការខូចខាតពីខាងក្រោយយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ និងត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កបានព្យាយាមបើករថយន្តរត់គេច តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋបានដេញឃាត់បានត្រង់ចំណុចផ្លូវ៣៥០ ទល់មុខ( តារាងទាល់បាល់ ) រួចឲ្យរថយន្តបង្កបើកមកកន្លែងកើតហេតុវិញដើម្បីដោះស្រាយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សម្រួលភាគីពាក់ព័ន្ធ តែមិនត្រូវ ក៏វាស់វែងយកយានយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖