ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសេរីទំនើបឡិចស៊ីស៥៧០បុកម៉ូតូពេញទំហឹង បុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវ័យក្មេងម្នាក់បានរងរបួសធ្ងន់ បែកមុខមាត់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីសសេរីទំនើប(៥៧០)បុកជាមួយម៉ូតូម៉ាក់.C.D សេរីចាស់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចគីឡូម៉ែត្រលេខ១១០និង១១១ ភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុនោះ គេបានឃើញម៉ូតូម៉ាក(C.D) ពណ៌ខ្មៅ ជិះឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះ ក៏មានរថយន្តសេរីទំនើប ម៉ាកឡិចស៊ីស(៥៧០) ពណ៌ខ្មៅ បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង គឺពីភ្នំពេញទៅសៀមរាប តែអកសឺ គេចមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូចំផ្នែកខាងក្រោយ គឺបណ្តាលឲ្យអ្នកបើកម៉ូតូ ផ្លោងជាង១៥ម៉ែត្រ បង្កឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។ ចំនែកអ្នកបើកបររថយន្តឡិចស៊ីស បានបើកទៅមុខបន្តិចអែបខាងស្តាំ ចុះមកជួយមើលអ្នករងរគ្រោះ។

សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្ត ឈ្មោះ សំតេត្រា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើទៅឡើងផ្ទះបងប្ងូននៅខេត្តសៀមរាប បានបើករថយន្តម៉ាកឡិចស៊ីស(៥៧០) ពាក់ស្លា្លកលេខ ភ្នំពេញ2AI.68.98.បើកបរល្បឿនលឿន ក៏វាក់អឺនឹងម៉ូតូបើកឆ្លងផ្លូវ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកម៉ូតូ ជនរងគ្រោះតែម្តង។

ចំណែកជនរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ផា សុខហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែក ស្រុកបារាយណ៍-សន្ទុក។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកបារាយណ៍បានចុះមក ជួយសម្រួលចរាចរណ៍ និងវាស់វែងលើគំនូសប្លង់បង្ក ដើម្បីប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាលស្រុក រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖