ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប ចេញពីកោះពេជ្រ មកប៉ះម៉ូតូលក់ត្រី រងរបួសស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តសេរីទំនើបមួយគ្រឿង ប៉ះជាមួយម៉ូតូស្ត្រីលក់ត្រី បណ្ដាលឲ្យរងរបួសរយះជង្គង់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង១និង៤៥នាទី ថ្ងៃអង្គា ១១រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ចំណុចមុខសណ្ឋាគា តូយូកូអ៉ីន ស្ថិតនៅតាមបណ្ដោយផ្លូវសបុិត កែងផ្លូវស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីនគរបាលជំនាញ់ចរាចរណ៍បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿងម៉ាក ហ្វត ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ២AJ-៨០១០ បើកបរដោយបុរសវ័យក្មេងម្នាក់ បើកចេញពីកោះពេជ្រ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកលតហេតុដែលជាផ្លូវបំបែកជាបួន ស្រាបើតែមានស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CB-3796 ធ្វើដំណើតាមបណ្ដោយផ្លូវសបុិត ទិសដៅពីត្បូងទៅជើង បើកបរដោយស្ត្រីម្នាក់ ដែលគេស្គាល់ថាជាអ្នកលក់ត្រី ហើយបើកក្នុងល្បឿនលឿនដូចគ្នាក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យស្ត្រីម្ចាស់ម៉ូតូរងរបួសរយៈជង្គង់ខាងឆ្វេងត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រ ។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ជំនាញ់វាស់វែងខណ្ឌចំការមនបានចុះមកដល់ចំណុចកើតហេតុដើម្បីសម្រប់សម្រួលភាគីទាំងសងខាងប៉ុន្តែដោយ ភាគីម្ចាស់ម៉ូតូរងរបួសសង្គ្រោះនៅមន្ទីពេទ្យក៏បានទំនាក់ទំនងទៅនគរបាលចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្ត និង ម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖