ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌឺបុកចូលផ្ទះលក់ម្ហូបអាហាររងការខូចខាត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្តហាយឡេនឌឺបុកចូលផ្ទះលក់ម្ហូបអាហារ កើតឡើងនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤០នាទីព្រឹក លើផ្លូវជាតិ លេខ៤ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ស្ថិតនៅភូមិ មនោរម្យ ឃុំតានៃ ស្រុក ពៃ្រនប់ ខេត្តព្រះសីហនុ ។

រថយន្តម៉ាក ហាយឡេនឌឺ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ២AS៨៥៥៣ (អ្នកបើកបររត់គេចខ្លួនបាត់)មានទិសដៅពី ភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ រថយន្តមានល្បឿនលឿន ផ្លូវកោង ក៏រេចង្កូត បុកចូលផ្ទះលក់បាយយីហោ សួស្តី ម្ចាស់ផ្ទះឈ្មោះ ឡៅ ឡៃ ហ៊ាង ភេទស្រី អាយុ ២១ឆ្នាំ មុខរបរលក់ដូរ បណ្តាលឲ្យខូចខាតសម្ភាៈមួយចំនួននិងមិនមានរងរបួសដល់ម្ចាស់ផ្ទះទេ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកជិះក្នុងរថយន្តនេះរួមមាន៖

១-ឈ្មោះ ឈន វុទ្ថា ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង (របួសស្រាល) មានទីលំនៅ ភូមិ កំហាល ឃុំព្រៃពាំ ស្រុកអង្គរ បូរី ខេត្តតាកែវ ។

២-ឈ្មោះ គួន សារ៉េត ភេទស្រី អាយុ ២៥ឆ្នាំមុខរបរ កម្មករសំណង់(របួសធ្ងន់) មានទីលំនៅ ភូមិកំហាល ឃុំព្រៃពាំ ស្រុក អង្គរបូរី ខេត្តតាកែវ ។

៣-មិនទាន់ស្គាល់អត្តសញ្ញាណ (របួសធ្ងន់)

៤-ឈ្មោះ ទេព មុន្នីរត្ន័ ភេទស្រី អាយុ ៣៣ឆ្នាំមុខរបរ ជាងអ៊ុតសក់(របួសស្រាល) មានទំលំនៅ ផ្សាដេប៉ូ២ ខណ្ឌទួលគោក ភ្នំពេញ ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដឹកតាមរថយន្តសង្រ្គោះ ទៅឃ្លីនិកឯកជនវាលរេញ ។ ចំណែករថយន្ត ប៉ូលិសចរាចរស្រុកព្រៃនប់យកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖