ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុកម៉ូតូជិះបញ្ច្រាសទិសគ្នាស្លាប់អ្នកបើកម៉ូតូម្នាក់នៅឃ្លាំងលើ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អ្នកបើកបររថយន្ត ហាយឡេនឌ័រ១គ្រឿង បានបើកបុកម៉ូតូ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាង ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បាន កើតឡើងនៅតំបន់ឃ្លាំងលើ នៅតាម បណ្តោយផ្លូវជាតិលេខ៤ មុខសាលា សង្កាត់លេខ១ ស្ថិតក្នុងភូមិ១ សង្កាត់ លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៨។

យោងតាមរបាយការណ៍នគរបាល ក្រុងព្រះសីហនុបានបញ្ជាក់ថា មុនពេល កើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហាយ ឡេនឌ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេង រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មាន ទីលំនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ក្នុងទិសដៅពីខេត្តកំពង់ឆ្នាំងឆ្ពោះមកខេត្តព្រះសីហនុ។ លុះមកដល់ ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-2114 បើកបរដោយឈ្មោះ អុឹម វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុង ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យ បុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះទៅវាស់វែង និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ រីឯអ្នកបើកបររថយន្ត សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍បាននាំខ្លួនយក យទៅសាកសួរនៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក។ ចំណែករថយន្ត និង ម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖