ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកលឿនបុករថយន្តឡិចស៊ីស រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ទំនងជាស្រវឹង បើករថយន្តហាយឡែនឌ័រ ក្នុងល្បឿនលឿន ជ្រុលបុករថយន្តឡិចស៊ីស ពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១៩៣ កែងផ្លូវលេខ៣១០​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា​ មុនពេលកើតហេតុ គេបានរថយន្តឡិចស៊ីស ​LX 470 ពណ៌កណ្តុរល្មេះ​ ពាក់ស្លាកលេខ ភ្នំពញ 2I 6878 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AI 2407 បើកបរដោយបុរស ម្នាក់ទំនងស្រវឹង​ ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១៩៣ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តឡិចស៊ីស ពីចំហៀងពេញទំហឹងបណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគី ខាងរថយន្តហាយចេញថ្លៃជួសជុលទៅខាងរថយន្តឡិចស៊ីសដើម្បី បញ្ចប់រឿង ៕ សុខាសែនជ័យ


ចែករំលែក៖