ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហីុយ៉ាន់ដាយដឹកទំនិញ បុករថយន្តតាកូម៉ាធ្លាក់ប្រឡាយគៀបតៃកុងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តតាកូម៉ា ហើយត្រូវបានរថយន្តហីុយ៉ាន់ដាយ ដឹកទំនិញយ៉ាងសំពីងសំពោងបុកបណ្តាលឲ្យវិលជាច្រើនជុំធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ គៀបម្ចាស់រថយន្តជាប់ ។

image1

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

image2

តាមប្រភពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនដំបូង គេឃើញរថយន្តហីុយ៉ាន់ដាយ ដឹកទំនិញក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4531 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើត ហេតុស្រាប់តែជ្រុលបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-4841 បើកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរថយន្តតាកូម៉ាវិលជាច្រើនជុំ ទៅខាងជើងផ្លូវធ្លាក់ប្រឡាយ រងរបួសអ្នកបើករថយន្តតាកូម៉ាធ្ងន់ ត្រូវប្រជាពលរដ្ឋជួយយកចេញមកក្រៅ ហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ ។

image3

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះទៅធ្វើកំណត់រួចប្រគល់ទៅឲ្យចរាចរណ៍រាជធានីវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ

image4


ចែករំលែក៖