ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបើកបុក រថយន្តទំនើប RANGE ROVER កំពុងចតនៅលើចំណីផ្លូវចំពី ក្រោយពេញទំហឹងបណ្ដាលឲ្យរង ការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកហុីយ៉ាន់ដាយដឹក ផ្លែឪឡឹកមួយគ្រឿង បានបើកបុករថយន្តស៊េរីទំនើបម៉ាក RANGE ROVER កំពុងចតនៅលើចំណីផ្លូវចំ ពីក្រោយពេញទំហឹងបណ្ដាល ឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២២៥ កែងនឹងផ្លូវ ១១២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌កណ្ដុលប្រមេះ គ្មានស្លាកលេខ បានបើកមកចតនៅលើចំណីផ្លូវត្រង់ចំណុចកើតហេតុ បន្ទាប់មកក៏មានរថយន្ត ហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-7402 បានបើកដឹកផ្លែឪឡឹកឡើង ពេញ និងមិនប្រយ័ត្ន ជ្រុលមកបុកពីក្រោយពេញ ទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមនុស្សរង របួសនោះទេ ។

ក្រោយកើតហេតុ ភាគីទាំងសងខាងត្រូវបាន សមត្ថកិច្ចមូលដ្ឋានឲ្យ សម្របសម្រួលគ្នា តែភាគីទាំង២ មិនត្រូវគ្នា ទើបឲ្យសមត្ថកិច្ចផ្នែកជំនាញ ចរាចរណ៍ចុះមក វាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយតាម នីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖