ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយរ៉ឺយ៉ែថតចេញពីការ៉ាសស្រុកជ្រុលបុលរថយន្តmorning រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងរ៉ឺយ៉ែថយចេញពីការ៉ា​សជ្រុលបុករថយន្តmorning បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨​ នៅចំណុចមុខវត្តជន្លង់ម្លូ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទះ​ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកmorning ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2T 1990 បើកបរដោយស្ត្រីម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​ 3A 0650 បើករ៉ឺយ៉ែថតក្រោយ​ ចេញពីយាន្តដ្ឋានយីហោ​ ច័ន្ទ​ធារ៉ា​ ដោយមិនប្រយ័ត្នក៏ជ្រុលបុករថយន្តmorning ចំពីចំហៀងខាងស្តាំផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំ​ តែមិនមានមនុស្សរងរបួសនោះទេ​ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាតែមិនត្រូវ ទើបសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖