ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយ បើកបុកជាមួយរថយន្ដឡិចសុីសRx330ពីចំហៀង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដឡិចស៊ីសRx330 បើកប៉ះជាមួយរថយន្តហុីយ៉ាន់ដាយ បណ្ដាលឲ្យងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីរសៀល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាបណ្ដោយផ្លូវ២១៧ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដឡិចស៊ីស RX330មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF- 6292 បើកបរដោយស្រ្ដីម្នាក់ឈ្មោះ សៀក កញ្ញារី អាយុ៣០ ឆ្នាំមានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីជើងត្បូងបត់ឆ្វេងផ្លូវ ប៉ុន្ដែលបត់មិនទាន់ផុតផង ស្រាប់តែមានរថយន្ដម៉ាក ហុីយ៉ាន់ដាយ ប្រភេទដឹកដីធន់ធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3D-6118 បើកបរដោយឈ្មោះ សេង សីហា អាយុ២៥ឆ្នាំ ធ្វើតាមបណ្ដោយផ្លូវ២១៧ ស្របទិសគ្នា ក៏ជ្រុលមកបុកជគូថរថយន្ដឡិចស៊ីស ភ្នំពេញ Rx330 ពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យបែកកញ្ចក់និងស្ដុបក្រោយផ្នែកខាងឆ្វេងយ៉ាងដំណំតែម្ដង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកសម្របសម្រួល ដោយភាគីខាងរថយន្ដហុីយ៉ាន់ដាយ ព្រមយករថយន្ដឡិចស៊ីសRx330 ទៅជុសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖