ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វតរ៉េនជ័រ បើកថយក្រោយមិនប្រយ័ត្នជ្រុល ទៅប៉ះរថយន្តព្រូស បណ្ដាលរងការខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ្វតរ៉េនជ័របើកថយក្រោយមិនប្រយ័ត្នជ្រុលទៅប៉ះរថយន្តព្រូស បណ្ដាលរងការខូចខាតមួយចំហៀង។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វតរ៉េនជ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AP-5323 បានបើកថយក្រោយចេញពីផ្លូវលំពី ខណ:មកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-7239 បណ្ដាលរងការខូចខាតមួយចំហៀងខាងស្ដាំ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាតែសម្រួលមិនត្រូវទើបសមត្ថកិច្ចសម្រេចវាស់វែងយករថយន្តទាំងពីរគ្រឿងទៅទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖