ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របុកសត្វគោងាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកសត្វគោ កាលពីវេលាម៉ោង11និង20 នាទី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​បណ្តាលឲ្យសត្វគោងាប់នៅនឹងកន្លែងកើតហេតុ ។

តា​មប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មានគោមេមួយក្បាល សម្បុរ ស រត់ឆ្លងផ្លូវពីលិចមកកើត គាប់ជួនរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ បើកមកដល់ចំណុចកើតហេតុ ក៏វាក់នឹងសត្វគោរត់ឆ្លងថ្នល់ ក៏បុកពេញទំហឹងតែម្ដង ​​បណ្ដាលឲ្យងាប់គោ នៅកន្លែងកើតហេតុ រថយន្ដខូចខាតផ្នែកខាងមុខ។

ម្ចាស់រថយន្តគឺលោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការទ័ពពិសេសឆត្រយោង៩១១ បានបើកបរ រថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ លេខ ភ្នំពេញ 2AI 6911 បើកបរដោយ ឆាយ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាគេ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ លោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចប្រគល់សត្វគោទៅម្ចាស់រថយន្ត ៕ ប៊ុន រិទ្ធី​


ចែករំលែក៖