ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របើកលឿនបុកអ្នកជិះម៉ូតូរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកក្នុងល្បឿនលឿន ហើយជ្រុលទៅបុកម៉ូតួមួយគ្រឿង បណ្តាលឲ្យយុវជន២នាក់បានរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ បន្ទាប់មករថយន្តបង្កនោះ បានបើករត់គេចបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខំ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញ ជនរងគ្រោះទាំងពីរនាក់នោះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-2687 ឌុប គ្នាក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរទៅដល់ត្រង់ចំណុចកើតហេតុនោះ ស្រាប់តែ រថយន្តបង្កម៉ាកឡង់គ្រីស័រចង្កូតស្ដាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3716 បើកបរក្នុងទិសដៅច្រាស់គ្នា ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន និងបានជែងរថយន្តកុងតឺន័រ១គ្រឿងទៀត ដែលកំពុងបើកបរនៅខាងមុខ ។ បន្ទាប់មក បានជ្រុលទៅបុកយុវជនទាំងពីរនាក់នោះពេញទំហឹង បណ្ដាលឲ្យ ដួលបោកទៅលើថ្នល់រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង ហើយក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេ បញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកឯរថយន្តបង្កពេលភ្លាមៗនោះ បានបន្ថយល្បឿនដែរ ប៉ុន្តែពេលឃើញជន រងគ្រោះមានរបួស ក៏បានបើករត់គេចបាត់ដោយសុវត្ថិភាព ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖