ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសបុកទ្រូងផ្លូវមុខច្រកចូលផ្សារទួលគោក ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ ច្រកចូលផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX400 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AV4729 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ក្នុងទិសដៅពីត្បូង ទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់១កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖