ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX300បើកបុករថយន្តហ្វតរ៉េនជ័រមួយគ្រឿងរងការខូចខាតទាំងសងខាងសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចសុីសRX300បើកបុករថយន្តហ្វតរ៉េនជ័រមួយគ្រឿង រងការខូចខាតទាំងសងខាងសង្ស័យអ្នកបើកបរស្រវឹងស្រាក្នុងទិសដៅបញ្ច្រាសគ្នា ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងរំលងអធ្រាត្រ ស្ថិតនៅចំណុចមុខសាលាបង្រៀនបើកបរ៨មីនា តាមបណ្តោយផ្លូវ២០១១ ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោលជាំបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-7218 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រមួ យគ្រឿង ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-0972 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង បណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រ ដាច់កាឡែកង់ខាងក្រោយផ្នែកខាងស្តាំ ។ ចំណែករថយន្តបង្កបែកកង់ខាង់មុខខាងឆ្វេងទៅលែងរួច ។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួសគ្នាអស់រយ:ពេលជាង២ម៉ោង ទើបត្រូវគ្នាដោយភាគីបង្កចេញសំណងឲ្យខាងភាគីរងគ្រោះចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ តុង សីហា


ចែករំលែក៖