ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបុកម៉ូតូឌូកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តឡិចស៊ីស350បើកបុកកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៨​ នៅចំណុចមុខទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា​ តាមបណ្តោយផ្លូវរដ្ឋសភា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំកាមន ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌូក​ ពណ៌លឿងលាយខ្មៅ​ ពាក់ស្លាក់លេខភ្នំពេញ1CU 6135 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភា​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស​ 350​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AL 1117 បើកបរដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាហើយបានបុកម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖