ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៤៧០បើកបុកកង្គោលភ្លើងខ្ទេចមុខខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទាំងងងុយដេកបានរ៉េចង្កូតទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងលិចរបងសួនការណាឌីយ៉ា តាមបណ្តោយផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុនបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកឡិចសុីស LX ៤៧០ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC 7730 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ទាងស្ថានភាពងងុយមួយភាំងក៏ជ្រុលបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដោយសារតែបង្គោលភ្លើងមិនមានរងការខូចខាតទើបប្រគល់រថយន្តឲ្យម្ចាស់ស្ទូចទៅជួសជុលខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖