ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង និងជ្រុលទៅបុកជញ្ជាំងហាង Toy SHOP

ចែករំលែក៖

ភ្នំពេញៈ ស្រីស្រស់សោភា៣នាក់ បើករថយន្តបង្កម៉ាកឡិចស៊ីស RX300 បើកក្នុងល្បឿនយ៉ាងលឿនមកដល់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ដូចគ្នាចំពីមុខពេញទំហឹងបណ្តាលខ្ទេចអស់មួយកំណាត់ខាងមុខ ហើយរថយន្តឡិចស៊ីសដែលត្រូវគេបុក ជ្រុលចង្កូតទៅបុកជញ្ជាំងទ្វារផ្ទះលក់ម្សៅទឹកដោះគោកូនក្មេងទៅមុខលែងរួច ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥១ កែងផ្លូវ២៤២ នៅចំណុចមុខហាងលក់ម្សៅទឹកដោះគោកូនក្មេង យីហោពិភពសុបិន Toy SHOP ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6118 បើកបរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលគាត់បើកមកដល់ចំណុចផ្លូវកែង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6863 បើកបរដោយស្រីស្រស់សោភា៣នាក់ តាមបណ្តោយផ្លូវ២៤២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរមកដល់ចំណុចផ្លូវបែកជាបួន ហើយមិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ពណ៌ស្លែ ចំពីមុខពេញទំហឹងបណ្តាលឲ្យ រថយន្តឡិចស៊ីសជ្រុលចង្កូតឡើងទៅបុកទ្វារហាងលក់ម្សៅទឹកដោះគោកូនក្មេង បណ្តាលឲ្យរងការខូចខាត ចំណែកឯរថយន្តទាំងសងខាងវិញ ខ្ទេចមួយកំណាត់ខាងមុខដូចគ្នា និងផ្ទុះពោងទាំងសងខាង ។ គ្រោះថ្នាក់នេះ មិនបានបង្កឲ្យស្លាប់ ឬរបួសទៅដល់អ្នកដទៃនោះឡើយ ។

ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តឡិចស៊ីស RX300ពណ៌ស គាត់បានទំនាក់ទំនងហៅសាច់ញាតិបងប្អូនឲ្យមកជួយដោះស្រាយ ពេលដែលសាច់ញាតិមកដល់ ក៏ព្រមធានាជួសជុលរថយន្តឲ្យ និងសងថ្លៃខូចខាតទ្វារហាងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនមានការរំខានដល់សមត្ថកិច្ច ៕ ព្រែកជ័យ

aet (3) aet aet (1) aet (2)


ចែករំលែក៖