ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ធំៈ នៅវរលាម៉ោងជិត៣រសៀល ថ្ងៃសៅរ៍ ១៥រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៣-១៨៤ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះចរាចរណ៏ បានកើតឡើង រវាងរថយន្តបុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់ មនុស្ស០២នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកBONGOIII ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AQ.5198 បើកបរទិសដៅ សៀមរាប ភ្នំពេញ ដោយឈ្មោះ ធឿន ឆៃអីុ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី របួសធ្ងន់ បាក់ជើងទាំងពីរ ។ អ្នករួមដំណើរឈ្មោះ សាម ប៉ូលីញ៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសធ្ងន់ បែកប្រអប់ជើងខាងឆ្វេង ។

រថយន្ត hyundai ពណ៌ស ខៀវ ផ្លាកលេខ ភ្នំពេញ 3D.9878 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនពិភពរស្មី បើកបរទឹសដៅភ្នំពេញ សៀមរាប អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តម៉ាក BONGOIII ឈ្មោះ ធឿន ឆៃអីុ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយរេចង្កូតធ្លាក់ផ្លូវទៅខាងស្តាំ ទៅបុករថយន្តឈប់លើចិញ្ចើមផ្លូវ ៕ ប៊ុនរិទ្ធី


ចែករំលែក៖