ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងដឹកម៉ៃសាក់ របស់ក្រុមហ៊ុនកែវ វុទ្ធី រួចពីស្នងការមកជាប់នៅជញ្ជីងអូរពងមាន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តដឹកម៉ៃសាក់មិនទាន់គ្រប់អាយុ បីគ្រឿងរបស់ក្រុមហ៊ុន លោកឧកញ៉ាកែវ វុទ្ធី អតីតក្រុមហ៊ុនដំឡូងមី មានតែឈ្មោះ កាប់ឈើអស់ដាំម៉ៃសាក់វិញ គេចពីជង់ មកជាប់អន្ទាក់ ជញ្ជីងម្តងវិញ ក្រោយពីជាប់នៅស្នងការអស់ពីយប់មួយថ្ងៃមក ព្រោះតែគ្មានឯកសារច្បាស់លាស់រួមនឹងផ្ទុកលើសទម្ងន់ និងរថយន្តខុសបច្ចេកទេស បម្រុងលួចចេញត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បញ្ជាឲ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ និងនាំរថយន្តទាំង៣គ្រឿងនោះ កមស្នងការស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធ រួចក៏ដោះលែងទៅវិញក្រោយពីការត្រួតពិនិត្យរួច ។

ត្រូវបានព័ត៌មានផ្សព្វផ្សាយបានបែកធ្លាយដឹងដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាមកស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់ ចុះមកស្ទាក់ ឃាត់ ព្រោះតែរថយន្តនោះបម្រុង មិនចូលស្ថានីយជញ្ជីងដើម្បីថ្លឹងនោះទេ ព្រោះដឹងថា ខ្លួនផ្ទុកលើសទម្ងន់ ចាំបង់តែលុយ ទៅបានហើយ ក្រោយមករថយន្តនោះមិនទៅជញ្ជីងថ្លឹងទេ បែរជាត្រឡប់មកចូលរដ្ឋបាលព្រៃឈើ ដែលនៅជិត គល់ស្ពានសេកុងទៅវិញ ទើបខាងជញ្ជីង ក៏រាយការណ៍ទៅក្រសួង ដើម្បីសុំកិច្ចអន្តរាគមន៍បន្ត ក្រសួង ក៏បានបញ្ជាឲ្យក្រុមការងារចម្រុះ របស់លេខាធិការដ្ឋានសាធារណការ និងដឹកជញ្ជូន ចុះយកជញ្ជីងចល័តមកថ្លឹង ដល់ក្រោមស្ពានជិត និងស្នាក់ការមេព្រៃតែម្តង នៅព្រឹកវេលាម៉ោង៩និង៣៥នាទី ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្រោមស្ពានសេកុង ជិតសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងស្ទឹងត្រែង ឋិតក្នុងភូមិលើ សង្កាត់ស្រះឬស្រី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពមួយបាននិយាយថា រថយន្តទាំងបីគ្រឿងនេះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះមកឃាត់ និងនាំមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យបន្តតាមនីតិវិធី ព្រោះអីខាងសាលាក្រុងច្រកចេញចូលតែមួយ មកសួរនាំរកឯកសារក្នុងការដឹកជញ្ជូនម្តងរួចមកហើយ ហើយក៏ឃាត់ឲ្យទៅរត់ច្បាប់ត្រឹមត្រូវមុងនឹងចេញ រួចនៅថ្ងៃ ខែ ខាងលើ បានដឹងដល់ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត លោកបានចុះមកដល់សួរនាំរកឯកសារបន្ត ឃើញថា ក៏គ្មានឯកសារគ្រប់គ្រាន់នោះដែរ ហើយក៏មិនឃើញមានអ្នកណាម្នាក់ យកឯកសារមកបង្ហាញលោកនោះដែរ សូម្បីតែលោកមេព្រៃ ជំនាញរបស់លោកផ្ទាល់ ជាពិសេសលោកសួន ម៉េងលី ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើ ដុងក្រឡ ក៏មិនបានមកជួបនឹងលោកព្រះរាជអាជ្ញាដែរ ដែលលោករង់ចាំអស់ជាច្រើនម៉ោង ដើម្បីបានឃើញឯកសាររថយន្តនោះ ក្នុងការដឹកជញ្ជូនស្របច្បាប់ ។

ជុំវិញរឿងនេះលោក គឹម ហ៊ុងសាន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ត បានបញ្ជាក់ថា មុនឈានដល់ការឃាត់រថយន្ត៣គ្រឿង ដឹកម៉ៃសាក់ ព្រោះរថយន្តនេះ គ្មានឯកសារគ្រប់គ្រាន់ ក្នុងការដឹងជញ្ជូន ជាពិសេសទៅទៀត សង្ស័យមានផ្ទុកអ្វីក្រៅពី ម៉ៃសាក់ ហើយមុននឹងឃាត់ លោករង់ចាំអ្នករត់ការឯកសារ និងជំនាញមកបញ្ជាក់ឲ្យបានច្បាប់ក្នុងករណីនេះ តែផ្ទុយទៅវិញលោករង់ចាំអស់រយះពេលជាច្រើនម៉ោង តាំងពីម៉ោង១០និង១៥នាទីព្រឹក រហូតមកដល់ម៉ោង១និង៣០នាទីរសៀល មិនមានឃើញអ្នកណាមកបង្ហាញឯកសារដល់លោកនោះទ សូម្បីតែមេព្រៃ ក៏គ្មានអ្នកណាម្នាក់មកដែរ សូម្បីតែលោក សួន ម៉េងលី ក៏មិនមកក្បែរដែរ ដែលរថយន្តនោះនៅឈប់ជិតស្នាក់ការរបស់លោកផ្ទាល់ ទើបលោកបញ្ជាឲ្យកម្លាំងនគរបាល នាំមកស្នងការដើម្បីត្រួតពិនិត្យ រួចឃើញថា គ្មានឯកសារគ្រប់គ្រាន់ និងមានតែ ម៉ៃសាក់ ទើបលោកដោះលែងទៅ តែឥឡូវនៅរដ្ឋបាលព្រៃឈើ ជិតនឹងគល់ស្ពានសេកុង ។

គួររំលឹកថា រថយន្ត៣គ្រឿង ដឹកដើមម៉ៃសាក់នោះ ត្រូវបានស្ថានីយជញ្ជីងថ្លឹងរថយន្តឃាត់បន្ត ក្រោយបែកធ្លាយដល់ក្រសួងមក ក្រោយពីបានដឹងព័ត៌មានចុះផ្សាយថា មានរថយន្ត៣គ្រឿងដឹកម៉ៃសាក់ស្រស់ ពេញៗគ្របប៉ាតង់ជិត ក្រោយពេល លោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះឃាត់រថយន្តខាងលើ និងនាំមកសួរនាំរកឯកសារពាក់ព័ន្ធ ក្រសួងបានបញ្ជាឲ្យស្ថានីយជញ្ជីងអូរពង់មាន់ ចុះមកឃាត់ រួចឲ្យក្រុមការងារលេខាធិការដ្ឋានរបស់ក្រសួង ចុះយកជញ្ជីងចល័ត មកថ្លឹងដល់គោលដៅដែលរថយន្តនោះឈប់ចតតែម្តង ។

ក្រោយពីការថ្លឹងរួច ទើបដឹងថា រថយន្តទាំង៣គ្រឿងនោះ រថយន្តនីមួយៗ លើសមិនក្រោមពី២០តោននោះទេ គឺ១.រ ថយន្តប្រភេទ V1 ប្រាំមួយផ្លូវ ពាក់ស្លាកលេខ 3A.3434 លើស២៥តោន ដែលមានទម្ងន់កំណត់ត្រឹម៤០តោន សរុប៦៥តោន, ២. រថយន្តប្រភេទ V1 ប្រាំផ្លូវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.5733 លើស១៧តោន ទម្ងន់សរុប៥៧តោន ដែលច្បាប់កំណត់ត្រឹមតែ៤០តោនប៉ុណ្ណោះ និង ៣. រថយន្តប្រភេទយីឌុបប្រាំផ្លូវ ពាក់ស្លាកលេខ កំពង់ធំ 3A.1158 ផ្ទុកលើសទម្ងន់១៧តោន ដែលទម្ងន់សរុបកំពុងផ្ទុកទាំងអស់៥២តោន ទម្ងន់ផ្ទុក៣៥តោន ដែលច្បាប់កំណត់ ។

រថយន្តទាំង៣គ្រឿងនោះ មានពីរគ្រឿងខុសបច្ចេកទេស លោកកាន់ ណារឹទ្ធ នាយរងការិយាល័យសាធារណការ និងដឹកជញ្ជូន ទទួលផ្នែកជំនាញត្រួតពិនិត្យទៅលើរថយន្តខុសបច្ចេកទេស លោកបញ្ជាក់ថា ក្រោយពីការវាស់វែងឃើញថា មានរថយន្តប្រភេទ V1 ប្រាំមួយផ្លូវ លើសជំហៀង១តឹក រថយន្ត V1 ប្រាំផ្លូវលើសបណ្តោយ៧ ហ៊ុន ជំនាញថា នឹងឲ្យម្ចាស់រើឥវ៉ាន់ចេញឲ្យអស់ ដើម្បីយករថយន្តនោះមកកាត់ទ្រុងរួច ទើបឲ្យបន្តដំណើរបាន ៕ មាស សុផាត


ចែករំលែក៖