ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ទំនិញ​ទៅ​បុក​រ៉ូ​ឡូ​ធ្វេី​ផ្លូវ​​ក្រឡាប់​ របួស​មនុស្ស​២នាក់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ នៅ​វេលា​ម៉ោង​ប្រមាណ១២និង៤​៥​នាទី​ ថ្ងៃ​ទី​២០ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១៤-២១៥​ ភូមិ​ចំណោត​រាម​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ រថយន្ត​ដឹក​ទំនិញ​១គ្រឿង​ម៉ាក​ KAI ពណ៌​ខៀវ​ ស្លាកលេខ​ភ្នំពេញ​3C-7781 មានទិសដៅ​ ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ ដល់ចំណុចខាងលើ​ បាន​បុក​គ្រឿង​ចក្រ​រ៉ូ​ឡូ​កិន​ថ្នល់​ ដែល​កំពុង​ធ្វេី​ផ្លូវ​ បណ្តាល​ឲ្យ​រថយន្ត​នោះ​ក្រឡាប់​ធ្លាក់​ផ្លូវ​ និង​ កម្មករ​ម្នាក់​ឈ្មោះ​ សុខ​ គា​ ភេទ​ ប្រុស​ អាយុ​ ២៦ឆ្នាំ​ មានទីលំនៅ​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះ​ថ្នាក់នេះ​ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​២នាក់​ ឈ្មោះ​ ង៉ែត​ ភិរម្យ​ ភេទ​ ប្រុស​អាយុ​២៩ឆ្នាំ​ មានទីលំនៅ​ ស្រុក​ឈូក​ ខេត្ត​កំពត​ ជា​អ្នកបើករថយន្ត​រងរបួស​ មធ្យម​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ និងឈ្មោះ​ សុខ​ គា​ កម្មករ​ធ្វើ​ផ្លូវ​ រងរបួស​ធ្ងន់​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ។

ចំណែករថយន្តនិង រ៉ូឡូកិនថ្នល់ សមត្ថកិច្ចបានយកទៅផ្ញើនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖