ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​នៅ​ហ្នឹង​កន្លែង​ នៅ​ក្រុង​សំរោង​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖​ មនុស្ស​ប្រុស​-​ស្រី​៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រស​គ្នា​ នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦៨​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩-៨០​ ស្ថិត​ក្នុងភូមិ​ក​ណ្តែ​ក​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

មន្ត្រី​នគរបាល​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ​ស្រី​ម​ វី​ ភេទ​ ប្រុស​ អាយុ​ ៣១​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​យួន​ ឃុំ​កៀន​ជ្រៃ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ (​គ្មាន​របួស​)​។​ ចំណែក​អ្នក​បើក​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​៤​នាក់​ ដែល​ស្លាប់​ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ដោយ​កំពុង​ស្រាវជ្រាវ​រក​ អត្ត​សញ្ញា​។​ ប្រភព​ដដែល​បន្ត​ថា​មូលហេតុ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ ៕


ចែករំលែក៖