ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​ខាង​ជើង​ផ្សារ​ស្មាច់​ដែង​ បណ្តាល​ឲ្យ​មនុស្ស​៥នាក់ ជិះ​ក្នុង​រថយន្ត​ រង​របួស​ធ្ងន់​ស្រាល​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ នៅ​វេលា​ម៉ោង ​២និង៤៥ នាទី ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ២០១៩​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ខាង​ជើង​ផ្សារ​ស្មាច់​ដែង​ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ រវាងរថយន្ត១ គ្រឿងម៉ាកSSANG YONG ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-8682 មានទិសដៅ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរបដោយឈ្មោះ ប៉ែន រឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង និងអ្នករួមដំណើរ ០១នាក់ ។

លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ​ បុក ជាមួយ​រថយន្ត០១គ្រឿងទៀត​ ម៉ាក TOYOTA CAMRY ពណ៌ស្ក​ ស្លាក លេខ ព្រះសីហនុ 2C.3303 បើកបរដោយឈ្មោះ ធី សំណាង ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិ០១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង អ្នករួមដំណើរ២នាក់ ដែលមានទិសដៅផ្ទុយគ្នា ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរបួសមនុស្សចំនួន៥នាក់ ៖ ១.ឈ្មោះ ប៉ែន រឿន ភេទប្រុស អ្នកបើក រថយន្តម៉ាក SSANG YONG រងរបួសមធ្យម, ២.ឈ្មោះ យ៉ាន ស្រីមុំ អ្នករួមដំណើររថយន្តSSANG YONG រងរបួសមធ្យម, ៣.ឈ្មោះ ធី សំណាង អ្នកបើករថយន្ត TOYOTA CAMRY រងរបួសមធ្យម, ៤.ឈ្មោះ ប៉ែន ច្រិប ភេទស្រី អ្នករួមដំណើរ រថយន្តTOYOTA CAMRY រងរបួស មធ្យម និង៥.ឈ្មោះ ធី សុធា ភេទប្រុស អ្នករួមដំណើររថយន្តTOYOTA CAMRY រងរបួសមធ្យម ។

បច្ចុប្បន្ន ជនរងគ្រោះខាងរថយន្ត TOYOTA CAMRY បានបញ្ជូនទៅព្យាបាលនៅគ្លីនិចមិត្តភាពឃ្លាំងលើ ចំណែកជនរងគ្រោះខាងរថយន្ត SSANG YONG បានបញ្ជូនទៅព្យាបាល នៅគ្លីនិច លិ គឹមឌី វាលរេញ ។

រថយន្តទាំងពីរ សមត្ថកិច្ច​ បាន​ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖