ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងម៉ូតូបុកគ្នានៅជ្រោយចង្វាបណ្តាលឲ្យយុវជន៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាល ខណ:បើកម៉ូតូឌុបគ្នាបុកជាមួយរថយន្តនៅតាមបណ្តោយផ្លូវបេតុង ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលហេតុករណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាច ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2.AE-1548 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកម៉ូតូម៉ាកហុងដា Zoomer X ពណ៌ខ្មៅ លាយទឹកក្រូចពាក់ស្លាកលេខ ភ្នំពេញ1.GI-8537។

ខូចខាតកំណាត់មុខជិះដោយយុវជនជនជាតិវៀតណាម រងគ្រោះធ្ងន់សង្ស័យបាក់ជើងឆ្វេង និងឌុបយុវជន២នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេយុវជនរបួសធ្ងន់ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ បើកតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងបើកបរនឹងរួមដំណើរដោយយុវជន៣នាក់ក្នុងទិសដៅពីកើតទៅលិច បានបុកគ្នាពេញទំហឹងជាមួយរថយន្តបណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលទាំងអស់គ្នា។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែតដឹកជនរងគ្រោះទៅព្យាបាល និងទាក់ទងសមត្ថកិច្ចជំនាញផ្នែកខរាចរមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖