ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Range Roverបុករថយន្តហាយឡែនឌ័រពីក្រោយកំពុងឈប់ស្តុបរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តRange Roverមួយគ្រឿងបើកបរដោយជនជាតចិនមកបុកពីក្រោយរថយន្តហាយឡែនឌ័រពីក្រោយ បណ្ដាលឲ្យធ្លាក់កងសាគួមកដី និងរងការខូតខាតយ៉ាងដំណំ ។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្តភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិនប្ដីប្រពន្ធរួមទាំងកូនតូចបើករថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បើកបរពីលិចទៅកើតមិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB3022 បើកដោយបុរសម្នាក់កំពង់ឈប់ស្តុបក្រហម ស្របគ្នានៅខាងមុខពេញទំហឹងបកណ្ដាលឲ្យធ្លាក់កង់សាគួរ និងរងការខូចខាតកំពិតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីម្ចាស់រថយន្តបង្កបានចេញសំណងទៅម្ចាស់រថយន្តរងគ្រោះចំនួន២៥០ដុល្លារដើម្បីចញ្ចប់រឿង ៕ សុខាសែនជ័យ


ចែករំលែក៖