ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត RENGROVER បើកបុករថយន្តស៊េរីទំនើបចំពីក្រោយ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងឋ​ត្រូវរថយន្តRENGROVERបុកពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខភោជនីយដ្ឋានកំពុងត្រាំស្ថិតនៅក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AL-5362 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមិនស្គាល់ម៉ាក នៅពីមុខបន្ថយល្បឿនរថយន្តគាត់ ក៏បន្ថយល្បឿនដូចគ្នា ក៏ស្រាបតែរថយន្ត RENGROVER ពណ៌ខ្មៅអត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវជាតិលេខ ៦ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសដៅគ្នាបើកក្នុងល្បឿនយ៉ាងលឿន មិនប្រុងប្រយ័ត្នជ្រុលទៅបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តតូយ៉ូតាធ្លាកកាងក្រោយ រីឯរថយន្តបង្ករងការខូចខាតខ្ទេចខាងមុខ ភ្លាមៗនោះដែរ ភាគីរថយន្តទាំងសងខាង យករថយន្តអែបកៀនដើម្បីចរចាគ្នា ។

ក្រោយពេលកើតហេតុ រថយន្តបង្កសុខចិត្តចេញថ្លៃជួសជុលឲ្យរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ធឿនព្រែកជ័យ


ចែករំលែក៖