ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFordមួយគ្រឿងបើកឡើងទ្រូងផ្លូវរងការខូចខាតសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ: រថយន្ត Ford មួយគ្រឿងបើកឡើងទ្រូងផ្លូវ រងការខូចខាតសង្ស័យអ្នកបើកបរស្រវឹងស្រា តែសំណាងល្អមិនមានអ្នករងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងភូមិ CPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-8588 បើកតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយសារកន្លែងនោះងងឹត ហើយរបាំងថ្មនោះគ្មានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ ហើយដោយសារតែអ្នកបើកបរស្រវឹងស្រាផងនោះ ទើបបណ្តាលឲ្យរេចង្កូតទៅបុកឡើងទើរលើទ្រូងផ្លូវអូសជាង៥០ម៉ែត្រតែម្តង បណ្តាលឲ្យខូតខាតរបាំងថ្ម ចំណែករថយន្ត បែកចង្កៀងខាងឆ្វេង តែមិនមានអ្នករងរបួសទេ ។

ក្រោយកើតហេតុ មាននគរជំនាញផ្នែកចរាចរណ៍ខណ្ឌ បានសហការជាមួយចរាចរណ៍រាជធានីចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ ៕ តុង សីហា

1 2 3 4


ចែករំលែក៖