ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តfortonerបើកបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណុំចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ០៥៣ តាមបណ្តោយផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន ក្រុងតាខ្មៅ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfortoner ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 7737 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណចកើតហេតុ ក៏បានរេចង្កូតទៅបុក និងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដាច់ទ្វារ និងបាក់របងថ្មអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ដោយឡែក ម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងស្ទូចរថយន្តបង្កទៅរក្សាទុកនៅស្នងការខេត្តកណ្តាលរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖