ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFRONTIERបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់៣នាក់នៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាមៈ មនុស្ស៣នាក់ប្រុសស្រីរួមនិងកូនក្មេងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចររវាងថយន្តបុកនិងម៉ូតូ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណា ត់ផ្លូវខេត្តលេខ៧ ត្រង់ចំណុចមុខផ្ទះឈ្មោះយីម ស្ថិតក្នុងភូមិជ្រៃវៀន ឃំុជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងដោយរថយន្ដម៉ាកFRONTIER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP -5827អ្នកបើកបរគេចខ្លួនបាត់បានបើកក្នុងទិសដៅពីត្បូងទៅជើង ហើយបានបុកម៉ូតូ ម៉ាកហុងដា125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1G9725បើកបរដោយឈ្មោះ ឆាយ ភេ ទ ប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិបន្ទាយរឹង ឃំុជ្រៃវៀន ស្រុកព្រៃឈរ ហើយឌុបមនុស្ស ២នាក់ពីក្រោយ ទី១ ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ៦០ឆ្នាំ ទី២ ឈ្មោះ សុខ លាបភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិទួលតាកោឃុំជ្រៃវៀនស្រុកព្រៃឈរ ដែលបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកបានបញ្ជាក់ថា ករណីនេះបណ្តាលភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិតទាំង៣នាក់ ហើយមូលហេតុដោយសារម៉ូតូបើកជែងជាមួយរថយន្ដដែលបើកពីមុខក្នុងទិស ដៅស្រប។

លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា ករណីនេះក្រោយកើតហេតុភ្លាមសមត្ថកិច្ចជំនាញនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហើយធ្វើរវាស់វែងតាមនិតិវិធី ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅដ្ឋានរាងខ្លួន៕ វណ្ណៈ


ចែករំលែក៖