ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តHYUNDAIបុកគូទរថយន្តម៉ាក ស៊ីបអាដឺ ពីក្រោយរួចជ្រុលចង្កូតទៅបុកផ្ទះលក់ចាបហ៊ួយ សំណាងមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HYUNDAI បើកមិនប្រយត្ន័បុករថយន្តម៉ាក ស៊ីបអាដឺ ពណ៌ត្រីអ៊ីពីក្រោយយ៉ាងពេញទំហឹង ហើយបន្តទៅបុកផ្ទះប្រជាពលរដ្ឋលក់ដូរបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន សំណាងមនុស្សមិនមានរងគ្រោះថ្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវ និងថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៨ នៅចំណុចក្បាលស្ពានប្រសូត្រខាងលិច លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ប្រសូត្រ០១ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ ស​ ស្លាកលេខ ភ្នំពេញ 3C 0757 បើកបរដោយឈ្មោះ ភោគ សាមន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ ។

ចំណែករថយន្តដែលរងការខូចខាតយ៉ាងដំណំម៉ាក ស៊ីបអាដឺ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ នគរបាល2-2229 បើកបរដោយឈ្មោះ ទីន​ ឡង់ឌី ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរនគរបាលបម្រើការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មិនមានរបួសនោះទេ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក HYUNDAI ពណ៌ សពាក់​ ស្លាកលេខ ភ្នំពេញ 3C 0757បើកបរោយបុរសម្នាក់ខណះធ្វើដំណើតពីទិសខាងលិចទៅកើតលុះ មកដល់ចំណុចកើតហេតុខាងលើទៅ បុក និងរថយន្ត ម៉ាក ស៊ីបអាដឺ ពណ៌ត្រីអ៊ី ស្លាកលេខ នប 2-2229 ពីក្រោយក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹង រួចរថយន្តហ៊ីយ៉ាន់ដាយក៍ជ្រុលចង្កូតទៅបុកផ្ទះឈ្មោះ ព្រាប សូរ អាយុ៧១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួចបានរលត់ម៉ាស៊ីន ។

ប្រភពបន្តថាចំពោះសំភារះដែលខូចខាតរួមមាន ទ្វាដែកធ្វើអំពីសង្ខ័សី ចំនួន០៤ប្រលោះ និងដំបូលសង្ខ័សីអស់ចំនួន ០៣សន្លឹក ផងដែរ ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនភ្លាមៗខណះសមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖