ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តNISSANNAVARAបើកជែងរថយន្តក្រុងដឹកអ្នកដំណើរជ្រុលទៅបុករថយន្តដឹកដីក្រឡាប់ចាក់ដីពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក NISSANNAVARAបើកជែងជែងរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន(ចាយអែន) ជ្រុលចង្កូតទៅបុករថយន្តដឹកដី ក្រឡាប់ចាក់ដីពេញផ្លូវ តែមិនបណ្តាយឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ៦ ត្រង់ចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក​ NiSSAN NAVARA ពណ៌ស​ពាក់ស្លាក់លេខ​ ភ្នំពេញ​ 2AD-5335,

រថយន្តរងគ្រោះទី១ ម៉ាក​HiNOពណ៌ត្រីអ៊ី​ ពាក់ស្លាក់លេខ​ខេមរភូមិន្ទ02​ 3-0561

រថយន្តរងគ្រោះទី២ហ៊ីយ៉ាន់ដាយ​ ពណ៌ទឹកប្រាក់​ពាក់ស្លាក់លេខ​ AT18 3-0349។

រថយន្តបង្ក​ខួចខាត់​បាក់កង់ខាងមុខនិងកំពិតផ្នែកខាងស្ដាំចំណែករថយន្តម៉ាកHiNOខូចខាតផ្នែកខាងមុខ ។

រីឯរថយន្តហ៊ីយ៉ាន់ដាយខូចខាតខាងមុខបន្តិចបន្តួចនូវផ្នែកខាងស្ដាំ។ អ្នកបើកបររថយន្តទាំងបីគ្រឿងមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកNISSANNAVARAពណ៌សពាក់ស្លាកលេខភ្នំពេញ2AD-5335បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងត្បូងខណៈមកដល់ចំណុចកើតហេតុបានបើកជែងខាងស្តាំដៃរបស់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន(ចាយអែន)ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ AT18-3-0349 ខណះជែងនោះបានប៉ះគារក្បាលរថយន្តក្រុងខាងស្តាំហើយរថយន្តបង្កជ្រុលទៅមុខប៉ះជាមួយខឿនថ្មសួនច្បារទ្រូងផ្លូវរួចបួងចង្កូតទៅខាងស្តាំដៃវិញជ្រុលទៅបុកគូទរថយន្តដឹកដីម៉ាកហ៊ីណូពណ៌ត្រេអីពាក់ស្លាកលេខេមរះភូមិន្ទ02 3-0561 ចំពីក្រោយបណ្តាលឲ្យក្រឡាប់ចាក់ដីពេញផ្លូវតែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

បន្ទាប់ពីកើតហេតុរថយន្តទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការយាល័យចរាខរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖