ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តTACOMAបុកម៉ូតូហុងដាឌ្រីមបណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្ស២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តTACOMAបើកដោយល្បឿនលឿនបុកពេញមួយទំហឹង កាលពីវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តអរិយក្សត្រ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ធឿន តារា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ​ ភ្នំពេញ 1GI-1860 និងជនរងគ្រោះម្នាក់ទៀតឈ្មោះ រុន រ៉េន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែករថយន្តម៉ាក TOYOTA TACOMA បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួន) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតស្រាប់តែមានរថយន្តមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នាបានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យទទួរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖