ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ងាប់គោចំនួន៨ក្បាល និងរងរបួសមនុស្សម្នាក់នៅកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រន្ទះបាញ់បានងាប់គោចំនួន៨ក្បាល និងរងរបួសមនុស្សម្នាក់ កាលពី វេលាម៉ោង១៧:០០នាទី ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រន្ទះបាញ់បណ្តាលឲ្យងាប់គោចំនួន៨ក្បាល និងរងរបួសមនុស្ស១នាក់ ដែលជនរងគ្រោះឈ្មោះ ឆន ខែម ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសស្រាល ពេល ដើរដឹកគោមកផ្ទះ ហើយមេឃកំពុងភ្លៀងបណ្តាលឲ្យរន្ទះបាញ់តែម្តង ៕ ប៊ុនរិទ្ធី


ចែករំលែក៖