ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ឆក់យកជីវិតបុរសម្នាក់ទៀតហើយពេលដើរទៅដឹកគោនៅឯវាលស្រែខណៈមេឃកំពុងភ្លៀង

ចែករំលែក៖

ខេត្តកំពង់ធំ៖ រន្ទះបានបាញ់ឆក់យកជីវិតបុរសម្នាក់ទៀតហើយកាលពី​វេលាម៉ោង ១៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ខណៈដែលជនរងគ្រោះទៅដឹកគោពេលមេឃកំពុងភ្លៀង នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

   សពឈ្មោះ បៀន ហុីម ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុគឺស្ថិតនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានស្លាប់ដោយសាររន្ទះបាញ់ ​ខណៈ​ដែលជនរងគ្រោះកំពុង​ដើរទៅដឹកគោ ពេលមេឃកំពុងភ្លៀងក៏ត្រូវបានរន្ទះបាញ់ស្លាប់តែម្តង។ បន្ទាប់ពីទទួលបានព័ត៏មាននេះភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ​រួចហើយក៏បាន​ប្រគល់​សាកសព​បុរស​រងគ្រោះ ឱ្យទៅសាច់ញាតិទទួលយកទៅធ្វើបុណ្យតាម​ប្រពៃណី៕ដោយ៖ប៊ុនរិទ្ធី


ចែករំលែក៖