ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់មនុស្សស្លាប់បុរសម្នាក់ខណៈ​ពេលបើកទូកទៅលើកលបក្តាម

ចែករំលែក៖

ខេត្តកោះកុង៖ នៅ​ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ វេលាម៉ោង ១២និង២០ នាទីមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅលើទូក ពេលកំពុងតែលេីកលបដាក់ក្តាមនៅក្នុងព្រែក មួយកន្លែង នៅចំណុចព្រែក ពយពេច ស្ថិតក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុក​ស្រែអំបិល ។

សមត្ថកិច្ចខេត្តកោះកុងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ សិង្ហ​ ហឿន ភេទប្រុស​អាយុ​ ៤៩ឆ្នាំ មុខរបរ នេសាទ និងជាអនុប្រធានប្រជាការពារ មានទីលំនៅភូមិ_ឃុំកើតហេតុខាងលើ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ នៅលើទូក ខណៈ​ពេលបើកទូក ទៅលើកលបក្តាម ជាមួយកូនចំនួនពីរនាក់ ពេលមេឃកំពុងភ្លៀង។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បី រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ក្រោយពីកម្លាំងជំនាញធ្វើកោសល្យវិច័យរួច៕ ឆ្លាម សមុទ្រ


ចែករំលែក៖