ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់់បានប្រហារជីវិតបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះធម្មជាតិបានសម្លាប់មនុស្សទៀតហើយនៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលោម៉ោង ១៥និង១០នាទី បណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ស្ថិតនៅតំបន់អូរអន្លុងស្វាយ ភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

ជនរងគ្រោះឈ្មោះ នាង ស៊ឺន ភេទ ប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។ មូលហេតុ ជនរងគ្រោះកំពុងដកសំណាប ពេលមេឃកំពុងភ្លៀងបណ្ដាលឲ្យរន្ទះបាញ់ស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យធ្វើកុសលវិច្ច័យ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចបានប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖