ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ខ្លាំងណាស់!! ស្លាប់ម្នាក់ នៅកន្លែង និង២នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីត្រូវរថយន្តឡិចស៊ីស RX330 បុករះនៅមុខវាំង

ចែករំលែក៖

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បង្កដោយរថយន្តឡិចស៊ីស RX330 បើកបុករះរ៉ឺម៉កម៉ូតូ និងម៉ូតូកុបជ្រុង បណ្ដាលឲ្យបុរសជនជាតិបរទេសម្នាក់ស្លាប់នៅនឹងកន្លែង និងជនបរទេសម្នាក់ តៃកុងរ៉ឺម៉កម៉ូតូម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីត្រូវរថយន្តឡិចស៊ីស RX330 បើកបុករះ កាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញម៉ូតូកុបជ្រុងមួយគ្រឿងចតនៅចិញ្ចើមផ្លូវកន្លែងកើតហេតុ ហើយមានរ៉ឺម៉កម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ដោយមានជនរងគ្រោះ៣នាក់ (ជនបរទេស២ និងម្ចាស់រ៉ឺម៉កម៉ូតូម្នាក់ ) ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាក ឡិចស៊ីសRX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX5853 បានបើកបញ្ច្រាសទិសចូលផ្លូវរ៉ឺម៉កម៉ូតូបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាជនជាតិបរទេសស្លាប់ភ្លាមៗនៅនិងកន្លែង និង២នាក់ទៀតជាជនបរទេសម្នាក់ ម្ចាស់រ៉ឺម៉កម៉ូតូម្នាក់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះមក វាស់វែងយករថយន្តបង្ក រ៉ឺម៉កម៉ូតូ និងម៉ូតូកុបជ្រុង យកទៅរក្សាទុក រង់ចាំដោះស្រាលតាមផ្លូវផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖