ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់មែន! ម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តបុកកិនធ្លាយខួរ នៅសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសបែកប្រអប់ដៃ ខណៈត្រូវរថយន្ថឡង់គ្រីស័របានបើកគៀរ បណ្ដាលឲ្យខ្ទាត់មនុស្សចូលក្រោមកង់រថយន្ថធន់ធំកិនធ្លាយខួរ និងអូស ប្រមាណជិត៥០ម៉ែត្រ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវហាណូយ (មុខកន្លែងបណ្ដុះកូនឈើ) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថ ជនរងគ្រោះ(សព)មានឈ្មោះ ប៊ិន សេរីរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅអចិន្រ្តៃយ៏ ផ្ទះលេខ១២៥ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែក អ្នករងរបួសមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។

បើតាមប្រភពព័ត៌មានពីសមត្តកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដោយមានបុរសម្នាក់ បានបើករថយន្តឡង់គ្រីស័រ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-0995 បើកបុកគេឯង ហើយបើករត់ពីទឹកដីខណ្ឌទួលគោក ចូលទឹកដីខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ក៏ទៅគៀរម៉ូតូដ្រីមសង់C125 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាក់លេខ កំពង់ចាម 1T-8763 ដែលកំពុងជិះឌុបគ្នា២នាក់ បណ្ដាលឲ្យម្នាក់ ដួលខ្ទាតចូលកង់រថយន្ថធន់ធំម៉ាកFuso ពាក់ស្លាក់លេខ ភ្នំពេញ 3A-2673 ក្រោយខាងស្ដាំបណ្ដាលឲ្យកិនអូសមនុស្សជិត៥០ម៉ែត្រធ្លាយខួរស្លាប់នៅនិងកន្លែង ខណៈម្នាក់ទៀតរងរបួសដៃ។

បន្ទាប់ពីរថយន្តឡង់គ្រីស័របង្កហេតុដល់អ្នកដំណើរតាមផ្លូវក៏បានបន្ថែមល្បឿនបើករត់ទៅរហូតដល់ផ្លូវទំនប់កប់ស្រូវ ទាំងដែលមានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជិះម៉ូតូប្រដេញតាមរហូត នៅតែមិនអាចតាមទាន់រថយន្តបង្កទាល់តែទៅដល់ជិតស្ពានលីយ៉ុងផាត ស្ថិតក្នុងទឹកដីខណ្ឌឬស្សីកែវ ទើបកម្លាំងសមត្ថកិច្ចដែលប្រដេញតាមពីក្រោយក៏ឃាត់បានរថយន្តរួមទាំងអ្នកបើកបរ ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ថបង្ក រួមនិងអ្នកបើកបរ យកទៅរក្សាទុក ចាត់ការតាមផ្លូវច្បាប់។ រីឯសាកសពបានយកទៅដម្កល់នៅវត្តតាំងក្រសាំងរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណតាមប្រពៃណី។

ចុងក្រោយអ្វីដែលហួសចិត្តបំផុតនោះ គឺមនុស្សបានស្លាប់ទៅហើយ បែរជាអ្នកបើកបររថយន្ថដឹកសព២ក្រុម បានឈ្លោះប្រកែកគ្នាឈានដល់អំពើហិង្សាដណ្ដើមសព ដូចទំនិញ លក់ដូរនៅទីផ្សារ ដោយភាគីរថយន្ថដឹកសពម្ខាងទៀតបានមកកាក់រថយន្ថដែលបានលើកសពដាក់លើរថយន្ថបានបើក ចេញទៅហើយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ។

ចំពោះករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុបានឃើញទង្វើរបស់អ្នកបើកបររថយន្តថដឹកសពបែបនេះពិតជាមានការហួសចិត្តយ៉ាងខ្លាំងរកពាក្យអ្វីមកនិយាយស្ទើមិនចេញ មានតែសូមណូមពរដល់អាជ្ញាធរពាក់ព័ន្ធសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះករណីឈ្លោះប្រកែកគ្នាឈានដល់អំពើហិង្សាដណ្ដើមសព បែបនេះ ៕ តុង សីហា


ចែករំលែក៖