ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា ការរំលាយអតីត CNRP បានបញ្ចៀសទាន់ពេលវេលាគ្រោះមហន្តរាយសម្រាប់ជាតិនិងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សព្វផ្សាយពីរបាយការណ៍ស្តីពីការ ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ លើកទី២ និងការអនុវត្តការងារនគរបាល និងសហគមន៍។

ការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំង ប្រទេស ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ លើកទី២នេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី ជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និ បាតកោះពេជ្រ នាព្រឹកថ្ងៃ១០រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។

តាមរបាយការណ៍បានបង្ហាញថា ស្ថាន ភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០១៧ មាន លក្ខណៈល្អប្រសើរ បើទោះបីជាមាន សកម្មភាពញុះញង់បង្កើតឱ្យមានកូដកម្ម បាតុកម្មតវ៉ាប្រឆាំងពីសំណាក់ក្រុមជ្រុល និយមក្នុងចេតនាបំពុលបរិយាកាសនយោ បាយ និងសន្តិសុខសង្គមក្តី ក៏បញ្ហាទាំងនោះត្រូវបានដោះស្រាយដោយសន្តិវិធី ដោយទប់ស្កាត់បាននូវអំពើហិង្សា និងបង្រួម ទំនាស់មិនឱ្យរីករាលដាលបង្កឱ្យមានចលា ចលសង្គមបានឡើយជាពិសេសការរំលាយ អតីតគណបក្សសង្គ្រោះជាតិ គឺជាការ បញ្ចៀសទាន់ពេលវេលានូវគ្រោះមហន្ត រាយសម្រាប់ជាតិ និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេស។

របាយការណ៍បន្តថា ព្រឹត្តិការណ៍ដែល ត្រូវបានកត់សម្គាល់នោះ គឺចំណាត់ការខាង ផ្លូវច្បាប់របស់រាជរដ្ឋាភិបាលចំពោះជន ក្បត់ជាតិ និងការរំលាយអតីតគណបក្ស សង្គ្រោះជាតិដោយតុលាការកំពូលពីបទ ឃុបឃិតជាប្រព័ន្ធជាមួយបរទេសក្នុង ឧបាយកលសកម្មភាព ធ្វើបដិវត្តពណ៌ ប៉ុន ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ខុសពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។

របាយការណ៍នោះបានបង្ហាញទៀតថា ការបង្រ្កាបរបស់រាជរដ្ឋាភិបាល គឺជាការ បញ្ចៀសទាន់ពេលវេលានូវគ្រោះមហន្ត រាយរបស់ប្រទេសជាតិ ការពារបាននូវសុខ សន្តិភាពជូនប្រទេសជាតិ និងត្រូវបាន ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ គ្រប់ជាន់ថ្នាក់ចូលរួម គាំទ្រ និងអបអរសាទរ ប្រកបដោយការ ជឿជាក់។

សូមរំឭកថា អតីតគណបក្សសង្គ្រោះ ជាតិ ដែលត្រូវបានរំលាយដោយសាល ដីកាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ និងបិទផ្លូវតវ៉ា ដោយតុលាការ កំពូលនោះបន្ទាប់ពីក្រសួងមហាផ្ទៃតាម រយៈមេធាវីតំណាងដោយអាណ្តិតបានរក ឃើញថា គណបក្សប្រឆាំងមួយនេះបាន ឃុបឃិតជាប្រព័ន្ធជាមួយបរទេសក្នុងគោល បំណងផ្តួលរំលំរាជរដ្ឋាភិបាលព្រមជាមួយ គ្នានេះតុលាការកំពូលក៏បានដកសិទ្ធិ នយោបាយថ្នាក់ដឹកនាំ១១៨នាក់ ហាម ឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ៕ ហេង សូរិយា


ចែករំលែក៖