ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់២នាក់ និងស្រាលម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យ របួសធ្ងន់២នាក់ និងស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៩ និងលេខ១៩០ នៅចំណុចភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកស៊ីប៊ីអរ(CBR) ពណ៌ស ក្រហម លាយខ្មៅ គ្មានស្លាកលេខ និងម៉ូតូម៉ាកឌ្រីម C១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD:3576 ។

អ្នកបើកបរម៉ូតូ (CBR) ឈ្មោះ សឹង ឆាយលីម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (របួសស្រាល) ពាក់មួកសុវិត្ថភាព ។

អ្នកបើកបរម៉ូតូឌ្រីមឈ្មោះ ឃាម យ៉ុម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ (របួសធ្ងន់) ពាក់មួកសុវត្ថិភាព ។

អ្នករួមដំណើរឈ្មោះ ញ៉ូង ស្រីឯក ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ (របួសធ្ងន់បាក់ជើងឆ្វេង) ពាក់មួកសុវត្ថិភាព ។

មូលហេតុដោយសារ ម៉ូតូម៉ាកឌ្រីម C110 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន គួបផ្សំ នឹងម៉ូតូម៉ាក (CBR) បើកបរក្នុងល្បឿនលឿនបណ្ដាលឲ្យបុកតែម្ដង ។

វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖