ព័ត៌មានទាន់ហេតុការណ៍៖

រយះពេលតែមួយម៉ោងក្រុមចោរចូលលួចម៉ូតូអស់៦គ្រឿងគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ពិតជាខ្លាំងមែនក្រុមលោកចោរនេះប្រើរយះពេលតែ១ម៉ោងសោះចូលធ្វើសកម្មភាពលួចយកម៉ូតូពីក្នុងផ្ទះជួលរបស់តារាភាពយន្តជើងចាស់គឺអ្នកនាង កែវ កល្យាន អស់ចំនួន៦គ្រឿងហើយគេចខ្លួនដោយសុវត្ថិភាព។ករណីនេះកើតឡើងកាលពី ថ្ងៃសុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹកស្ថិតក្នុងផ្ទះជួលលេខ៣៩៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានឲ្រដឹងថា មុនពេលកើតហេតុវេលាម៉ោងប្រហែល៣យប់ថ្ងៃទី២ខែមីនាឆ្នាំ២០១៨ អ្នកជួលបន្ទប់ស្នាក់នៅបានត្រឡប់មកពីធ្វើការវិញឃើញទ្វាររបងអត់ចាក់សោរក៍ទូរស័ព្ទទៅម្ចាស់ផ្ទះប៉ុន្តែម្ចាស់ផ្ទះពុំបានលើកគាត់ក៍ចូលសំរាកទៅ។លុះព្រឹកឡើងនៅពេលជនរងគ្រោះជាម្ចាស់ម៉ូតូចុះមកក្រោមដើម្បីទៅធ្វើការស្រាប់តែបាត់ម៉ូតូអស់ចំនួន៦គ្រឿងទើបបង្ករការភ្ញាក់ផ្អើលតែម្តងនិងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។

សមត្ថកិច្ចប្រាប់ថាម៉ូតូដែលក្រុមជនសង្ស័យលួចយកទៅនោះចំនួន៦គ្រឿងទី១ម៉ាក ស៊ុយសុីគីវ៉េវ ព័ណខ្មៅសេរីឆ្នាំ២០១៦ គ្មានស្លាកលេខ/២ម៉ាកគុប ព័ណទឹកប៊ិច ពាកស្លាកលេខភ្នំពេញ1K2553/៣ម៉ាកស្គុបពី ព័ណស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FB2902/ទី៤ម៉ាកស៊ុយសុីគីវ៉េវ ព័ណក្រហម ពាក់ស្លាកលេខកំពង់ចាម1D4311(គ្មានពន្ធ) ទី៥/ម៉ាកហុងដាសេ១២៥ព័ណគ្មានស្លាកលេខ។
ទី៦ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ព័ណខ្មៅពាក់ស្លាកលេខព្រៃវែង1K1431។

អ្នកនាង កែវ កល្យាន ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា បន្ទប់ជួលគាត់មានកន្លែងសំរាប់ដាក់ម៉ូតូរបស់អ្នកជួលដោយមានសោររបងចាក់ទាំងទ្វារមុខនិងកន្លែងដាក់ម៉ូតូស្រាប់តែព្រឹកឡើងម៉ោងកើតហេតុខាងលើក៍មានការភភ្ញាក់ផ្អើលបាត់ម៉ូតូអស់ដល់ទៅ៦គ្រឿងតែម្តងហើយគាត់ក៍រាយការណ៍ប្រាប់សមត្ថកិច្ច។

ពាក់ព័ន្ធនិងករណីខាងលើនេះលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានមានឲ្យដឹងថា លោកបានចុះពិនិត្យដល់កន្លែងកើតហេតុហើយនិងឆែកមើលកាំមេរ៉ាសុវត្ថិភាពដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ។លោកអធិការបញ្ជាក់ថា នេះជាករណីលួចទេមិនមែនករណីគាស់ឫឆ្កិះសោរយកម៉ូតូទេព្រោះក្រុមជនសង្ស័យមានកូនសោរចាក់មេសោរទាំងមុខទាំងក្រោយឫអាចមានននុកក្នុងឲ្យដៃទើបក្រុមជនសង្ស័យមានកូនសោរសំរាប់ចាក់ដូចច្នេះ។
ហើយលោកកំពង់ធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន់ទាទោសទៅតាមច្បាប់៕  តុង សីហា


ចែករំលែក៖