ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែដើមឆ្នាំ ២០១៧ ថៃ និងភូមាចាប់អ្នកជួញដូរគ្រឿងញៀនឆ្លងព្រំដែនជាង២០០នាក់

ចែករំលែក៖

កន្លងមក ថៃ និងភូមាបានដុតគ្រឿងញៀនមានតម្លៃប្រមាណជាង១ពាន់លានដុល្លារ ដែលជាការបំផ្លាញចោលទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្រៅពីការដុតបំផ្លាញគ្រឿងញៀន ប្រទេសទាំងពីរ ក៏បានចាប់ខ្លួនក្រុមជួញដូរបានជាច្រើននាក់ផងដែរ ។

តាមរបាយការណ៍ពីកម្លាំងប៉ូលិសប្រឆំាងគ្រឿងញៀនភូមាបានបញ្ជាក់ថា សរុបអ្នកជួញដូរគ្រឿងញៀនមាន២០៦នាក់ ក្នុងនោះមានស្ត្រី ៣៦នាក់ត្រូវបានចាប់ខ្លួននៅតាមព្រំដែនប្រទេសថៃ-ភូមា គិតចាប់ពីដើមឆ្នាំ ៦ខែក្នុងឆ្នាំនេះ។

ក្នុងអំឡុងពេល៦ខែ សម្រាប់ការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនសរុបរឹបអូសបានសារធាតុមេតាំហ្វេតាមីនចំនួន២៧៨.០០០គ្រាប់, គ្រីស្ទាល់ម៉េថាមហ្វេតាមីន ឬហៅម៉ាទឹកកកចំនួន៣.០៨ក្រាម កញ្ឆារចំនួន៦៦,៣៩គីឡូក្រាម ស្លឹកអាភៀនចំនួន៨០ក្រាម ម្សៅអាភៀនចំនួន២០ក្រាម និងគ្រឿងញៀនមួយចំនួនទៀត។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រុមអាជ្ញាធរក្នុងស្រុកបានដុតបំផ្លាញគ្រឿងញៀនគិតជាទឹកប្រាក់សរុប៣៨៥លានដុល្លារនៅក្នុងតំបន់គ្រឿងញៀនធំៗ ចំនួន៣នៅក្នុងប្រទេស ដែលធ្វើឡើងចំថ្ងៃទិវាលើកទី៣០ នៃការប្រយុទ្ធប្រឆាំងនឹងគ្រឿងអន្តរជាតិ។

គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញទាំងនោះ រួមមានអាភៀនចំនួន១.៣២៣គីឡូក្រាម សារធាតុហេរ៉ូអ៊ីនចំនួន៧៣៥គីឡូក្រាម និងថ្នាំញៀនប្រភេទគ្រាប់ចំនួន១៣១.២៨លានគ្រាប់ត្រូវបានប្រមូលដុតចោលទាំងអស់ ៕ ម៉ែវ សាធី


ចែករំលែក៖