ព័ត៌មានទាន់ហេតុការណ៍៖

រលាញ់គ្នាជាង៥ខែរួមភេទច្រើនដងចុងក្រោយត្រូវឪពុកម្ដាយខាងស្រីដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ស្រលាញ់គ្នាជាមួយក្មេងស្រីអាយុ១៤ឆ្នាំជាង៥ខែនិងបានរួមភេទជាមួយគ្នាបានសម្រេចជាច្រើនដង តែចុងក្រោយត្រូវឪពុកម្ដាយខាងស្រីតាមទាន់ក៏ប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៦ បុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ភៅ សុខួច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ រីក្មេងស្រីរងគ្រោះឈ្មោះ យ ស.ន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពដដែលបន្ដថា កន្លងមកក្មេងស្រីរងគ្រោះនិងយុវជនសង្ស័យមានទំនាក់ទំនងស្រលាញ់គ្នាអស់រយះពេលប្រហែលជាង៥ខែមកហើយ រហូតដឹងឮដល់ឪពុកម្តាយខាងស្រី តែឪពុកម្ដាយខាងស្រីមិនពេញចិត្តយុវជនសង្ស័យនោះទេ គឺបំបែកបង្ខាំងគ្នាមិនឲ្យក្មេងស្រីរងគ្រោះនិងយុវជនសង្ស័យជួបគ្នាទេ ប៉ុន្តែក្មេងស្រីរងគ្រោះនិងយុវជនសង្ស័យតែងតែណាត់ជួបគ្នា រហូតបានរួមភេទជាមួយគ្នារហូតបានសម្រេចនៅផ្ទះកើតហេតុជាច្រើនលើកច្រើនសារ ។ លុះរហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ យុវជនសង្ស័យនិងក្មេងស្រីរងគ្រោះបានណាត់ជួបគ្នាម្ដងទៀតនៅកន្លែងដដែល ខណៈនោះធ្វើឲ្យម្ដាយឪពុកក្មេងស្រីរងគ្រោះដឹង ក៏តាមដានរហូតឃើញកូនស្រីរបស់ខ្លួននិងយុវជនរងគ្រោះកំពុងដេកជាមួយគ្នានៅក្នុងផ្ទះកើតហេតុ ភ្លាមនោះក៏ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីឪពុកម្ដាយក្មេងស្រីរងគ្រោះ ភ្លាមនោះក៏ចុះធ្វើការចាប់ខ្លួនយកយុវជនរងគ្រោះមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យសារភាពថា ខ្លួនពិតជាបានស្រលាញ់គ្នាជាមួយនិងក្មេងស្រីរងគ្រោះអស់រយៈពេលជាង៥ខែមកហើយ និងបានរួមភេទជាមួយជាច្រើនដងផងដែរ ៕ ស្អាងជ័យ


ចែករំលែក៖