ព័ត៌មានទាន់ហេតុការណ៍៖

រលំបាក់អគារនៅម៉ុមបៃ មនុស្សច្រើននាក់ជាប់គាំង

ចែករំលែក៖

ប្រភពប៊ីប៊ីស៊ីបានផ្សាយថ្ងៃទី៣១ ខែសីហាថា មនុស្សយ៉ាងតិច៣០នាក់ទៀត កំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមសង្គ្រោះ ខណៈដែលអគារវ័យចំណាស់មួយបានបាក់រលំ ស្ថិតនៅទីក្រុងម៉ុមប៉ៃ ប្រទេសឥណ្ឌា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារកម្ពស់៣ជាន់ ស្ថិតនៅទីក្រុងពាណិជ្ជកម្មរបស់ឥណ្ឌាបានបាក់ស្រុតរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយជាតិឥណ្ឌាម្នាក់ឲ្យដឹងថា មនុស្ស៤០នាក់ ត្រូវគេជឿថា កំពុងជាប់គាំងនៅខាងក្នុង ខណៈដែលក្រុមជួយសង្គ្រោះ៤៣នាក់កំពុងមមាញឹកក្នុងសកម្មភាពប្រតិបត្តិការជួយសង្គ្រោះ។

ដើមសប្តាហ៍នេះផងដែរ ទីក្រុងម៉ុមបៃទទួលរងការវាយប្រហារពីគ្រោះធម្មជាតិ បង្កឲ្យភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោក និងទឹកជំនន់ ។

អគារនៅតំបន់ Bhendi Bazaar ត្រូវគេដឹងថា មានអាយុកាល១០០ឆ្នាំមកហើយ ។ មនុស្សម្នារស់នៅទីនោះណែនណាន់តាន់តាប់។

គ្រោះថ្នាក់បាក់រលំអគារ មិនមែនជារឿងចម្លែកណាស់ណានោះទេនៅក្នុងប្រទេសឥណ្ឌា ជាពិសេសស្ថិតនៅក្នុងវស្សន្តរដូវតែម្តង។ បទដ្ឋានបច្ចេកទន់ខ្សោយត្រូវគេបន្ទោសថា បណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះឡើង។

កាលពីខែកក្កដា ឆ្នាំ២០១៧ មនុស្ស១៧នាក់បានបាត់បង់ជីវិត ខណៈអគារកម្ពស់៤ជាន់បានបាក់រលំនៅតំបន់ Ghatkopar ជាក្រុងម៉ុមប៉ៃផងដែរ ៕


ចែករំលែក៖