ព័ត៌មានទាន់ហេតុការណ៍៖

រវល់ហូបបាយមកមើលម៉ូតូត្រូវចោរលួចបាត់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

 

ភ្នំពេញ៖ យុវជនម្នាក់ បានរត់ទៅប្តឹងសមត្ថកិច្ច បន្ទាប់ពីបានបាត់ម៉ូតូមួយគ្រឿង ខណៈកំពុងអង្គុយហូបបាយជុំគ្នាជាមួយក្រុមការងារ ក្រឡេកមកមើលម៉ូតូ ត្រូវចោរលួចកាច់សោ កទៅបាត់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រោយវត្តគោកកញ្ជន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលត្រូវជនសង្ស័យលួចបាត់នោះម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BB 9237 ជាកម្មសិទ្ធរបស់ឈ្មោះ វន សាវឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។

តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូនៅខាងមុខការដ្ឋានសំណង់ ដែលខ្លួនបានធ្វើហើយធ្វើការធម្មតា លុះរហូតមកដល់វេលាសំរាក ក៏បានទៅអង្គុយហូបបាយជាមួយក្រុមការសំណង់ដូចគ្នា លុះក្រឡេកមើលម៉ូតូ ស្រាប់តែបាត់ដោយមិនដឹងថា ជនសង្ស័យលួចកាច់សោរបាត់ពីពេលណាទើបបង្កការភ្ញាក់ផ្អើលនាំគ្នាដើរកគ្រប់ទៅកន្លែងមិនឃើញទើបរត់ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖