ព័ត៌មានទាន់ហេតុការណ៍៖

រុញទ្វារបុកក្បាលម្តាយបែកគ្រួសារស្តីបន្ទោសតូចចិត្តចង់កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន ព្រោះតូចចិត្តដែលបានធ្វើឲ្យម្តាយបង្កើតបែកក្បាល និងមានការស្តីបន្ទោសពីសំណាក់ក្រុមគ្រួសារផង ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ធេង សុជាតិ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ចំណែកស្ត្រីជាម្តាយមានឈ្មោះ ទូច នៅ អាយុ៤៥ ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា ។

សមត្ថកិច្ចដដែលបានបន្តរទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបានឡើងលើផ្ទះរបស់ម្តាយរួចរុញទ្វា ខណៈពេលនោះ ក៏ត្រូវក្បាលម្តាយបែកហូរឈាម បន្ទាប់មក ក៏មានការស្តីបន្ទោសបន្តិចបន្តួចពីបងប្អូនក្រុមគ្រួសារ ហើយក្រុមគ្រួសារ ក៏បាននាំស្ត្រីជាម្តាយទៅមន្ទីរពេទ្យបាត់។

ដោយមានការតូចចិត្តនូវអំពើរបស់ខ្លួនធ្វើឲ្យម្តាយរងរបួសបែកក្បាល បុរសខាងលើ ក៏បានយកទុយយោបូមសាំងប្រវែង២ម៉ែត្រ យកទៅចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកតែម្តង រហូតដល់ម៉ោង ១ រំលងអធ្រាត្រ ក្រុមគ្រសារបានមកពីមន្ទីរពេទ្យវិញ ទើបបានដឹងថា បុរសខាងលើបានស្លាប់ទៅហើយ ។

ក្រោយពីទទួលបានដំណឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានចុះពិនិត្យឃើញថា សាកសពបានចងកធ្វើអត្តឃាតពិតប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖