ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីខ្លាចរងការវាយប្រហារតាមបណ្តាញអំឡុងពេលបោះឆ្នោត

ចែករំលែក៖

កន្លងមកអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានវាយប្រហារ ជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់អាមេរិក ដែលបានជួយឲ្យលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតី ។នៅ ពេលនេះ រុស្ស៊ីជិតដល់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី លោកពូទីនក៏បានបញ្ជាក់ឲ្យរឹតបន្តឹងកាន់តែខ្លាំងនូវប្រព័ន្ធ អីុនធើណេត។

ប្រនាធានាធិបតីរុស្ស៊ី លោក វ្លា៉ឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា អាជ្ញាធររុស្ស៊ី គួរតែឃ្លាំមើលសកម្មភាពរបស់ក្រុមហ៊ុនមួយចំនួន លើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុង នៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ឆ្នាំក្រោយ និងវាយតម្លៃពីទំហំនៃការចូល រួមក្នុងនយោបាយក្នុងស្រុករបស់ពួកគេ។

ថ្លែងទៅកាន់អង្គប្រជុំមួយ ជាមួយថ្នាក់ ដឹកនាំរុស្ស៊ី នៅសភាជាតិ ស្តីពីច្បាប់ “ភ្នាក់ ងារបរទេស” ថ្មី លោក ពូទីន បាននិយាយ ដូច្នេះថា “យើងចាំបាច់ត្រូវតែពិនិត្យមើល ដោយប្រុងប្រយ័ត្ន ចំពោះរបៀបដែលក្រុម ហ៊ុនមួយចំនួន ធ្វើការលើអុីនធើណេត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទំហំនៃភាព ទូលំទូលាយ ដែលក្រុមហ៊ុនទាំងនោះ ចូលរួមក្នុងជីវិតនយោបាយក្នុងស្រុករបស់យើង”។

គួរបញ្ជាក់ថា លោក ពូទីន តាមសេច ក្តីរាយការណ៍ មិនបានបញ្ជាក់អំពីឈ្មោះ របស់ក្រុមហ៊ុន ឬប្រាប់ថា លោកមានក្តី ព្រួយបារម្ភ ចំពោះសកម្មភាពបរទេស ឬក៏ ក្រុមហ៊ុនក្នុងស្រុកទេ ប៉ុន្តែប្រទេសរុស្ស៊ី ត្រូវសហរដ្ឋអាមេរិក និងប្រទេសលោក ខាងលិចដទៃ ចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងដំណើរបោះឆ្នោតរបស់ពួកគេ៕ ម៉ែវ សាធី


ចែករំលែក៖