ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចាប់ខ្លួនចារកម្មអាមេរិកម្នាក់ដាក់គុក

ចែករំលែក៖

ក្រុមសន្តិសុខផ្ទៃក្នុងរុស្ស៊ី កាលពីថ្ងៃចន្ទបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ត្រូវប៉ូលិសចាប់ដាក់គុក ពីបទធ្វើចារកម្ម ។

ពលរដ្ឋអាមេរិកម្នាក់នោះឈ្មោះ Paul Whelan ត្រូវតុលាការចោទពីបទឧក្រិដ្ឋ ។

ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីនិយាយថា ចារបុរសម្នាក់នេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងមូស្គូ ខណៈកំពុងធ្វើចារកម្ម ។ ប្រភពមិនលាតត្រដាងព័ត៌មានលម្អិតនោះទេ ។

តាមច្បាប់រុស្ស៊ី ជនបរទេសដែលប្រព្រឹត្តចារកម្មនៅក្នុងទឹកដីរុស្ស៊ីត្រូវចាប់ដាក់គុកពី១០ឆ្នាំទៅ២០ឆ្នាំ ។

ការចាប់ខ្លួននេះ ស្របពេលអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា ក្នុងបញ្ហាជាច្រើន តាំងពីបញ្ហាជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោត វិបត្តិនៅស៊ីរី និងបញ្ហានៅអ៊ុយក្រែន ។

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងកិច្ចស្វាគមន៍ឆ្នាំថ្មី ទៅកាន់ ប្រធានាធិបតី ត្រាំ បានថ្លែងថា លោក មានបំណងជួបពិភាក្សាតែពីរនាក់តទល់។ លោកដូណាល់ ត្រាំ បានលុបចោល ជំនួបផ្លូវការជាមួយ លោក ពូទីន នៅឯកិច្ចប្រជុំកំពូល G-20 ទីក្រុង Buenos Aires កាលពីដើមខែធ្នូ ដោយសាររុស្ស៊ីចាប់នាវា និងនាវិកទាហានជើងទឹកអ៊ុយក្រែន ។

សារផ្ញើទៅលោកត្រាំ របស់លោកពូទីន កាលពីថ្ងៃទី៣០ ខែធ្នូ បញ្ជាក់ទឪតថា «ទំនាក់ទំនង រុស្ស៊ី អាមេរិក ជាកត្តាសំខាន់បំផុត នៅពីក្រោយការធានាអំពីយុទ្ធសាស្ត្រ ស្ថេរភាព និងសន្តិសុខ អន្តរជាតិ» ។

ក្រសួងការបរទេសរុស្ស៊ីបានធ្វើកំណត់ទូតទៅឲ្យស្ថានទូតអាមេរិក នៅទីក្រុងមូស្គូរួចហើយ អំពីការចាប់ខ្លួន Whelan ដោយបញ្ជាក់ថា គឺអនុលោមទៅតាមនីតិវិធី ។ ឈ្មោះពេញរបស់ពលរដ្ឋអាមេរិកម្នាក់នោះ គឺ Paul Nicholas Whelan ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ កន្លងមកនេះ Maria Butina សកម្មជនសិទ្ធិកាំភ្លើងរុស្ស៊ីបានសារភាពកំហុសថា បានចូលរួមដោយសម្ងាត់ជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប ដើម្បីជ្រៀតចូលក្នុងក្រុម អភិរក្សរបស់អាមេរិក ។ នាង Butina អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ីដំបូងគេដែលជាប់ទោសពីបទ ព្យាយាមដើម្បីមានឥទ្ធិពលក្នុងនយោបាយអាមេរិក ។

ភ្លាមៗបន្ទាប់ពី BUtina សារភាពទោសកំហុស, លោក ពូទីន ថ្លែងថា នាងមិនមែនជាភ្នាក់ងារស៊ើបការសម្ងាត់របស់លោកទេ ។ រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសនេះ បានបញ្ចប់ដោយវែងអន្លាយចំពោះការឈឺចាប់របស់ Butina ហើយថា នាងជាអ្នកទោសនយោបាយ ។

បញ្ហានេះ ក្រសួងការបរទេសអាមេរិកមិនទាន់ឃើញបកស្រាយណាមួយនៅឡើយទេ ៕


ចែករំលែក៖