ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចាប់ខ្លួនបាតុករ៦០០នាក់ អាមេរិកថ្កោលទោស

ចែករំលែក៖

បានតុការជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការធ្វើបាតុកម្ម ដែលគេវាយតម្លៃថា ជាបាតុកម្មទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមីនា ។

ពលរដ្ឋរុស្ស៊ីជាច្រើនពាន់នាក់បាននាំគ្នាដង្ហែក្បួន បាតុកម្ម ប្រឆាំងនឹងអំពើរពុករលួយ នៅទូទាំង៩៩ទីក្រុង ក្នុងប្រទេសរុស្ស៊ី។ សារព័ត៌មាន Rusia today បានផ្សាយថា ក្នុងចំណោមទីក្រុង ទាំង៩៩ មាន៧២ទីក្រុង មិនមានច្បាប់អនុញ្ញាត្តិឲ្យធ្វើបាតុកម្ម ។ កម្លាំងសន្តិសុខរុស្ស៊ី ក៏បានចាប់ខ្លួនពលរដ្ឋ ដែលធ្វើបាតុកម្មគ្មានច្បាប់ ប៉ុន្តែក្រោយមក ក៏ត្រូវបានដោះលែងឲ្យមានសេរីភាព វិញ។

ae (1)

លោក Dmitry Medvedev

ក្រុមបាតុករបានចោទប្រកា់នាយករដ្ឋមន្ត្រី រុស្ស៊ីលោក Dmitry Medvedev ពុករលួយហើយទាមទារឲ្យ លោកចុះចេញពីតំណែង ។ ចំណែកនាយករដ្ឋមន្ត្រី Dmitry Medvedev មិនធ្វើអត្ថាធិប្បាយ អ្វីជុំវិញ បាតុកម្មខាងលើនោះឡើយ។

ក្នុងចំណោមអ្នកអ្នកដែលត្រូវបានចាប់ខ្លួន មាន មេដឹកនាំ គណបក្សប្រឆាំង លោក Aleksey Navalny ។ លោកNavalny ត្រូវបានចាប់ខ្លួន ភ្លាមៗ បន្ទាប់ពីចូលរួមដង្ហែក្បួនបាតុកម្មនៅទីក្រុងមូស្កូ ដោយរងការចោទប្រកាន់ថា បានបំពាន ច្បាប់ហាមប្រមូលផ្តុំរបស់រដ្ឋាភិបាល ។ លោកNavalny អាចត្រូវឃុំខ្លួនមួយរយៈពេល និងត្រូវផាកពិន័យ ជាទឹកប្រាក់ផងដែរ ។

ae (2)

ចំណែកអ្នកសារព័ត៌មាន Alec Luhn មកពីសារព័ត៌មាន Guardian របស់អង់គ្លេស ក៏ត្រូវបានចាប់ខ្លួន នៅក្នុងបាតុកម្មនោះដែរ ។ ប៉ុន្តែក្រោយមក ក៏ត្រូវបានប៉ូលិស ដោះលែងឲ្យមានសេរីភាពវិញ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់រុស្ស៊ី ដែលបានចាប់ខ្លួនបាតុករ ជាច្រើននាក់ដែលបានដង្ហែក្បួនធ្វើបាតុកម្មដោយសន្តិវិធី ។ ការចាប់ខ្លួននោះ គឺជាការបំពាន់សិទ្ធិសេរីភាព បញ្ចេញមតិរបស់ពលរដ្ឋ ។ នេះជាលើកទីមួយហើយ ដែលអាមេរិកថ្កោលទោសរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ៕ ម៉ែវ សាធី

ae (3)


ចែករំលែក៖